រាត្រីដំបូង

បទពាក្យ៨ ចួនព្យាង្គ៣និងព្យាង្គ៥

លាន់ឮភ្លេងការលេងបទព្រះថោង ស្បៃប្រុសតោងសណ្តោងចូលទៅក្នង
គ្រែពូកខ្នើយកើយសម្រាងបម្រុង ពន្លឺផ្លុងៗសុងសូន្យមេត្រី។

រៀបចំរួចស្រេចសយនដ្ឋាន កល្យាណរួមប្រាណកែវពិសី
ក្រៅបន្ទប់វង្សាទាវដ្តី ចាំងរស្មីលើដីចន្ទភ្លឺថ្លា ។

ផ្លែឈើនំនែកសម្រាងសម្រិត រៀបប្រណិតចេកស្និតនិងម្លូស្លា
បារីចងបាច់សាយក្លិនបុប្ផា លំអរផ្កាដែលចារលើកម្រាល ។

រាត្រីចូលស៊ប់សន្សើមត្រជាក់ ផ្កាយព័ទ្ធពាក់ប្រទាក់ពន្លឺច្រាល
ឱភាសចន្រ្ទាសម្រស់ត្រកាល ព្រលប់ក្បាលកណ្តាលអធ្រាត្រស្ងាត់ ។

ឮសៀងសូរសំឡេងចង្រិតយំ ពួនជ្រកទំទ្រនំស្មៅសម្ងំកាត់
យូរៗម្តងពពកបាំងចន្ទបាត់ ខ្យល់រសាត់ផាយផាត់ត្រជាក់កាយ។

គន្ធរុក្ខាផ្កាព្រៃដុះលើទួល ក្លិនរំដួលជ្រាបជ្រួលរីកត្រសាយ
សម្ងំផ្ទំរុក្ខជាតិទាំងឡាយ ទាំងដើមស្វាយមិនស្តាយកាលទិវា។

រាត្រីដំបូងប្រាណភ័យអឹមអៀន គេងក្រវៀនអែបគៀនរអែងគ្នា
អាទិច្ចវង្សាយល់ដឹងវេលា ចាប់សសៀរលូនវាររកទាវធីតា។

វាយោអធ្រាត្រសៀតស៊កអារម្មណ៍ សែនសណ្តំប្រណមលោកមេបា
រូបកូនទាំងពីរពិតបានរៀបការ ញាតិដូនតាបាចផ្កាស្លាពរជ័យ ។

ហត្ថាព្រះថោងលើទ្រូងនាងនាគ ប្រាណប្រកៀករៀមងាកចេះលកលៃ

បទភ្លេងស្រណោះដិតហប្ញទ័យ ស្បៃប្រពៃមមៃសុខក្សេមក្សាន្ត ។

ព្រះចន្រ្ទ ២៥ សីហា ២០១៤

ស្លាយដ៍សូវ៍​នេះ​ត្រូវការ JavaScript។

ប្រភពរូបភាពៈ www.fanpop.com  bananaflavoredcat.deviantart.com

getlatestwallpapers.com  wallpaperclicker.com  www.1wallpaperhd.com

បានផ្សាយ​ក្នុង Uncategorized | បញ្ចេញមតិ

ចិត្តបងស្មោះស ខ្សែកជូនស្រី

រាត្រីសុខសាន្ត ប្រាណមនោរម្យ
ខ្នល់ខ្នើយទ្រនំ ប្រោះព្រំមេត្រី
ជំនោរត្រជាក់ ធ្លាក់មកថ្មីៗ
បងនិងពិសីផ្តោះផ្តងផ្តេកផ្តិត។
ថ្ងៃស្អែកបងលា វេលាព្រាត់ពៅ
រូបបងចេញទៅ ឃ្លាតឆ្ងាយស្នេហ៍ស្និទ្ធ
ទឹកដីសីមា ដាមដក់ជាប់ស្អិត
កំលាំងកាយចិត្ត ដិតជាតិរដ្ឋា។

បងទុកខ្សែក ឱ្យអូនពាក់មួយ
គ្រាន់ជាជំនួយ ពេលនឹករៀមរ៉ា
ពាក់វាឱ្យជាប់ កុំដោះជីវ៉ា
សូមកនិដ្ឋារក្សាឱ្យគង់ ។

ពេលចប់ការងារ បងវិលរកអូន
បងមិនសោះសូន្យ ទេស្រស់ឆោមយង់
យើងនឹងរៀបការ រួមរស់យូរលង់
ស្រស់ស្រីមានទ្រង់ ជាគូអវសាន។

សិលា ៣០ ធ្នូ ២០១៤

21-8-20142

ប្រភពរូបភាពៈ www.kntnews.com  

បានផ្សាយ​ក្នុង Uncategorized | បញ្ចេញមតិ

ផ្កាគទ្រាំបាន ញ័រអង្គប្រាណ ពេលផ្កាចារបង្អួតខ្លួន !

 

ផ្ការីកស្រស់ សម្រស់គន់ ក្រអូបឈ្ងុប
ព្រឹកទល់យប់ ចម្រុះពណ៌ តាមរដូវ
ផ្កាព្រៃព្រឹក្ស ទឹកសន្សើម ផ្សើមស្រែស្រូវ
រីកតាមផ្លូវ គន្ធពិដោរ សាយតាមខ្យល់។

វាយោផាត់ រសាត់ក្លិន ប៉ះនាសា
មាសចំប៉ា ចំប៉ីស ឋានសុខសល់
ម្លិះរំដួល ឆួលណាគ្រី ភាយតាមថ្នល់
បាត់កង្វល់ ពេលព្រលប់ យប់រាត្រី ។

ខ្យល់ត្រជាក់ ធ្លាក់ប៉ះកាយ សែនរងា
ជ្រូកមាន់ទា លាសុនក គោក្របី
កុកត្រយង ឆ្លងទទា ក្រាបលើដី
ខ្លាដំរី ប្រើសឈ្លុសក្តាន់ ជាន់ពពាក់។

កត្តិកខែ ប្រែរដូវ ផ្តើមចាប់កេះ
រាងរសេះ រសោះកាយ គេងតែងភ្ញាក់
មិគសិរ ចូលបុស្សមាឃ ទឹកតែងរាក់
នឹកវរលក្ខណ៍ ស្រមៃភ័ក្រ្ត ពេកកន្លង ។

មើលផ្កាគ ចង់លូកល៍ ដ្បិតរងា
គិតរកគ្នា យប់វេលា ចាប់ត្រកង
ផ្កាគរីក យោលរេរាំ ក្បែររបង
រូបប្រុសបង ស៊ូរង់ចាំ អាចទ្រាំបាន។

បើផ្កាចារ បង្អួតខ្លួន រីករហង់
ច្បាស់កន្លង់ រងាព្រឺ ញ័រអង្គប្រាណ
នៅមិនសុខ សែនរសាប់ នឹកកល្យាណ
បើត្រើយត្រាណ នៅនែបនិត្យ គាប់ចិន្តា។

សិលា ១៧ ធ្នូ ២០១៤

STS_001_Butea_monosperma (1)

ប្រភពរូបភាពៈ commons.wikimedia.org

បានផ្សាយ​ក្នុង Uncategorized | បញ្ចេញមតិ

ចម៉្បាព្រៃវែង

ដីព្រៃវៃងដែលខ្ញុំមកដល់
បាត់កង្វល់បានជួបបុប្ផា
ស្រស់អ្វីម៉្លេះតូចតន់ចម៉្បា
ទាក់នេត្រារៀមតាមគយគន់។
ភក្រ្តញញឹមថែមទាំងថ្ពាល់ខួច
ចង្កេះស្តួចដំណើរល្វតល្វន់
ដូចកិន្នរល្អសែនពេកពន់
ភ្នែកស្រទន់មុខមានមន្តស្នេហ៍។

រៀមឈរភ្លឹកភាន់ភាំងស្មារតី
ជ្រួលហប្ញទ័យចង់ថ្នាក់ថ្នមថែ
ត្រកងបីប្រលែងកៀកក្បែរ
សូមតាមញ៉ែផ្តងផ្តោះវាចា។

ក្រសែភ្នែកងាកមកម្តងៗ
ធ្វើឱ្យបងចាប់ចិត្តប្រាថ្នា
ទ្រូងញាប់ញ័រហើយសង្ឃឹមថា
ពៅជីវ៉ាមិនឆ្លើយថាទេ !

រៀមសូមផ្សងយកអូនឱ្យបាន
រួមសុខសាន្តជាមួយមាសមេ
សូមសច្ចាចិត្តមិនរារេ
សូមបំពេលុះអវសាន។

សិលា ៥ មករា ២០១៥

about-new-planted-michelia-alba-tree-4674

ប្រភពរូបភាពៈ www.daovien.net
បានផ្សាយ​ក្នុង Uncategorized | បញ្ចេញមតិ

រំដួលកាំពី

រសៀលទន់ទេរថ្ងៃជ្រេគងព្រៃ
លោមហប្ញទ័យទឹកជួរកាំពី
ទឹកហូរត្រជាក់ថ្លាយង់នទី
សម្រស់នារីទឹកដីឦសាន។
សម្លេងទឹកធ្លាក់បញ្ជាក់ក្តីស្នេហ៍
ចិន្តាបានល្ហែល្ហើយកាយអង្គប្រាណ
ស្រអែមកាំពីស្រស់ស្រីភុំផាន
លង់ស្នេហ៍កល្យាណរំជួលមេត្រី។

ឱ!លោកអ្នកតាជាម្ចាស់ភូមិស្រុក
វត្តភ្នំសំបុកធ្វើជាសាក្សី
សសរមួយរយជួយនាំសម្តី
បានដល់ពិសីថារៀមលួចស្នេហ៍។

ឋានស្នេហ៍ឱសថព្យាបាលប្រោះព្រំ
សែនមនោរម្យលោមលួងថ្នមថែ
រំដួលកាំពីចិត្តស្មោះមិនប្រែ
ចូលដល់ឳម៉ែសូមក្រងវាសនា ។

សិលា ៤ មករា ២០១៥

aaaaaaaaromduol1a2 (1)
ប្រភពរូបភាពៈ vylavorn.wordpress.com
បានផ្សាយ​ក្នុង Uncategorized | បញ្ចេញមតិ

បទ៖ លា​ហើយ​កម្ពុជា (ព្រះរាជនិពន្ធ​នៃ​សម្ដេចតា)

បទ៖ លា​ហើយ​កម្ពុជា (ព្រះរាជនិពន្ធ​នៃ​សម្ដេចតា).

បានផ្សាយ​ក្នុង ចម្រៀង សុងសេងហ៊ន | បញ្ចេញមតិ

សូមធ្វើការកាន់ទុក្ខដ៏ក្រៀមក្រំបំផុតចំពោះ ព្រះបរម​​ សពនៃសម្តេចតា

បានផ្សាយ​ក្នុង រូបភាព | 9 មតិ

ភាគហ៊ុន​របស់​រដ្ឋាករទឹក ធ្លាក់ចុះ​ជា​ថ្មី

  • Thursday, 26 April 2012 10:01
  • Kourchettana Kun

ភ្នំពេញៈ តម្លៃភាគហ៊ុនរបស់រដ្ឋាករទឹកស្វ័យត ក្រុងភ្នំពេញ (PPWSA) នៅវគ្គជួញដូរលើកទីមួយម៉ោង ៩ព្រឹក បានធ្លាក់ចុះជាថ្មីម្តងទៀត បន្ទាប់ពីធ្លាក់ចុះពីរថ្ងៃជាប់គ្នារួមមក។ នេះបើតាមគេហទំព័ររបស់ក្រុមហ៊ុនផ្សារហ៊ុនមូលបត្រកម្ពុជា (CSX)។

តម្លៃភាគហ៊ុនរបស់ PPWSA បានធ្លាក់ចុះ ៤,៨៦ភាគរយ ឬស្មើនឹង ៤៥០រៀល ដែលធ្វើឲ្យតម្លៃភាគហ៊ុនរបស់ PPWSA ថយចុះមកនៅត្រឹម ៨ ៨០០រៀលក្នុងមួយហ៊ុន ពីតម្លៃ ៩ ២៥០ រៀល កាលពីថ្ងៃម្សិលមិញ។

គេហទំព័រ CSX បានបង្ហាញទៀតថា ទំហំជួញដូរសរុបនៅវគ្គទីមួយនេះ មានចំនួន ៣ ១៥៦ហ៊ុន គិតជាទឹកប្រាក់មានចំនួនជាង ២៧លានរៀល៕

បានផ្សាយ​ក្នុង ផ្សារហ៊ុន | បញ្ចេញមតិ

[ ​បងរស់ព្រោះអូន ]


ច្រៀងដោយៈ ស៊ិន ស៊ីសាមុត
សំនៀងមរតក

១. ក្រោមមេឃលើដី មានតែស្រីមួយ    ដែលជាជំនួយនៃរឿងជីវិត
ខ្លួនអូនស្នេហ៍អូនជាទឹកអម្រឹត     ជួយស្រង់ជីវិត ឲ្យមានដង្ហើម ។

២. បុប្ផារស់បាន អាស្រ័យគង្គា     ទេសភាពនានាអាស្រ័យសន្សើម
រូបបងរស់បានអស្រ័យថ្លៃថ្លើម    គឺជាដង្ហើមផ្សើមឫសសង្ខារ ។

បន្ទរ. ក្នុងលោកនេះណា កល្យាណ    គ្មានអ្វីសំខាន់ដល់បងឡើយណា
មានតែអូនមួយជាត្រួយនេត្រា     ដែលរៀមប្រាថ្នា ជាគូលុះក្ស័យ ។

៣. ទោះជាផែនដីរលាយសោះសូន្យ    ស្នេហ៍បងនឹងអូន មិនសូន្យទេថ្លៃ
ស្នេហ៍រស់គង់វង់រុងរឿងលុះដល់ក្ស័យ   គ្មានអ្វីប្រល័យស្នេហ៍យើងបានឡើយ ។

ភ្លេង – បន្ទរ – ៣

យោងតាម khmerlyric.wordpress.com

បានផ្សាយ​ក្នុង ចម្រៀងស៊ិនស៊ីសាមុត | 5 មតិ

បទៈ ខ្លួនបងសព្វថ្ងៃ(?)


ច្រៀងដោយៈ អ៊ិន យ៉េង ជាមួយ រស់ សេរីសុទ្ធា

១. [ប្រុស] ខ្លួនបងសព្វថ្ងៃ រីងរៃដួងចិត្ត ត្រាច់ចរផ្សងព្រេងជីវិត សូមអូនអាណិតប្រណីបងផង
រៀមសូមផ្ញើរខ្លួន រួមរស់ជាគូគ្រង សូមអូនសាសង ថាព្រមស្នេហ៍បងមួយម៉ាត់មកថ្លៃ ។

២. [ស្រី] អូនមិនស្ដាយទេពាក្យថាស្នេហា តែយើងទើបនឹងស្គាល់គ្នា សូមបងមេត្តាកុំបង្ខំស្រី
អូនខ្លាចតែបង បានប្រាណហើយដោះដៃ [ប្រុស] ទេៗ! ស្រស់ស្រី សូមកែវប្រណីកុំស្ដីដូច្នោះ ។

បន្ទរ. [ប្រុស] ទោះស្លាប់ក៏ហ៊ាន បងបូជាប្រាណ អូនជឿចិត្តបងចុះ
[ស្រី] អូនក្រែងមិនពិត ខ្លាចតែចិត្តប្រុស [ប្រុស] បងពិតជាស្មោះអស់ពីដួងចិត្ត ។

( ភ្លេង )

៣. [ស្រី] ខ្លួនអូនជាស្រីនៅវ័យក្រមុំ បើស្នេហ៍ត្រូវរកចាស់ទុំ មកដណ្ដឹងខ្ញុំបើស្រឡាញ់ពិត
[ប្រុស] រឿងគូរស្រករ ជាបញ្ហាជីវិត ឲ្យតែអូនស្នេហ៍ស្និទ្ធ អូនអើយយើងពិតជាបានសុខា ។

                                                                           យោងតាម khmerlyric.wordpress.com

បានផ្សាយ​ក្នុង ចម្រៀង អ៊ិន យ៉េង ជាមួយ រស់ សេរីសុទ្ធា | បញ្ចេញមតិ